Man Utd have dismissed Jose Mourinho's resignation

Man Utd ​​​សម្រេច​បណ្តេញ​ Jose Mourinho ​​ចេញ​​ពី​តំណែង​


ក្លឹបបិសាចក្រហម Manchester United បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Jose Mourinho បន្ទាប់ពីដឹកនាំនៅ Old Trafford បាន ២ឆ្នាំកន្លះ។



បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ៥៥ឆ្នាំ បានឈ្នះ FA Cup, UEFA Europa League ជាមួយក្រុម Man Utd ប៉ុន្តែដោយសាររដូវកាលនេះធ្លាក់ទម្រង់លេងខ្លាំង ដោយបច្ចុប្បន្នក្រុមបិសាចក្រហម ស្ថិតនៅលេខ៦ ក្នុងតារាង Premier League និងមានគម្លាតដល់ទៅ១៩ពិន្ទុ ពីក្រុមកំពូលតារាង Liverpool ទើបធ្វើឲ្យក្លឹបសម្រេចចិត្តបញ្ចប់តំណែងត្រឹមនេះ។



ក្លឹប Man Utd បានចេញសេចក្តីថ្លែងការណ៍បន្ថែមថា៖ “អ្នកចាត់ការបណ្តោះអាសន្នរហូតដល់ចប់រដូវកាល នឹងត្រូវបានតែងតាំងឆាប់ៗនេះ ខណៈដែលក្លឹបនឹងស្វែងរកអ្នកចាត់ការពេញសិទ្ធិជាបន្ត។ ក្លឹបសូមអរគុណ Jose សម្រាប់ការងារ អំឡុងពេលដែលលោកនៅ Man Utd និងសូមជូនពរឲ្យគាត់ជោគជ័យ ក្នុងពេលអនាគត”៕
ប្រភពបន្តពី​​ ៖ Sportrefresh



Post a Comment

0 Comments