Ronaldo ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ
Cristiano Ronaldo តារាឆ្នើមក្រុម Juventus នឹងត្រូវបានផ្ទន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទបន្លំគេចពន្ធក្នុងទឹកប្រាក់ចំនួន ១៤,៧លានអឺរ៉ូ នៅអេស្ប៉ាញ ខណៈដែលកីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ គ្រោងនឹងឡើងតុលាការនៅទីក្រុង Madrid មុនថ្ងៃទី១៤ ខែមករា ខាងមុខនេះ។
អតីតកីឡាករក្រុម Real Madrid និងជាម្ចាស់ពាន Ballon d’Or ៥សម័យកាល ត្រូវបានព្រះរាជអាជ្ញាអេស្ប៉ាញចោទប្រកាន់ កាលពីឆ្នាំ២០១៧ លើករណីបន្លំពន្ធសិទ្ធិរូបថត ជាមួយនឹងក្រុមហ៊ុនអង់គ្លេស Virgin Islands នៅចន្លោះឆ្នាំ ២០១១-២០១៤។ Ronaldo បានផ្ទេរទៅ Juventus កាលដើមរដូវកាលនេះ ដោយសង្ឃឹមថារឿងរ៉ាវនឹងស្ងប់ស្ងាត់ឡើងវិញ ប៉ុន្តែគ្រប់យ៉ាងមិនដូច្នោះទេ។
បើតាម Mirror បានឲ្យដឹងថា តុលាការអេស្ប៉ាញនៅតែបន្តរឿងក្តីនេះ ដោយពួកគេគ្រោងជាស្រេចក្នុងការប្រកាសសាលក្រមដាក់ទោស CR7 ឲ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ។ យ៉ាងណាក្តី ចៅក្រមអេស្ប៉ាញ បានបញ្ជាក់ថា ទោសជាប់ពន្ធនាគារ២ឆ្នាំចុះក្រោម គឺត្រូវបានព្យួរនៅប្រទេសអេស្ប៉ាញសម្រាប់ករណីលើកទី១ ហើយក្នុងរយៈពេល២ឆ្នាំនោះ ជនជាប់ចោទមិនអាចប្រព្រឹត្តបទល្មើសទៀតនោះទេ៕
ប្រភពបន្តពី ៖ Sportrefresh
0 Comments