Bale តាមស្មើកំណត់ត្រារបស់ Ronaldo & Messi
Gareth Bale បានក្លាយជាវីរបុរសក្លឹប Real Madrid បន្ទាប់ពីស៊ុតហែតទ្រីក (៣គ្រាប់ម្នាក់ឯង) ជួយឲ្យក្រុមស្តេចស ឈ្នះក្រុម Kashima Antlers ៣-១ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ FIFA Club World Cup កាលពីយប់មិញ។
៣គ្រាប់របស់ Bale យប់មិញ មានន័យថា កីឡាករជម្រើសជាតិវែលរូបនេះ បានស៊ុតនៅពាន FIFA Club World Cup បាន ៣សម័យកាលហើយ ដោយលើកមុនធ្លាប់ស៊ុតចូលនៅឆ្នាំ២០១៤ និង២០១៧ ដែលចំនួននេះ ធ្លាប់មានកីឡាករតែ២នាក់ប៉ុណ្ណោះ ធ្លាប់ធ្វើបានកន្លងមក។
កីឡាករ២នាក់ ដែលធ្លាប់ធ្វើបានមុន Bale គឺអតីតមិត្តរួមក្រុម Real Madrid របស់គេ Cristiano Ronaldo និង Lionel Messi របស់ក្លឹប Barcelona។ Ronaldo ធ្លាប់ស៊ុតឲ្យ Manchester United កាលឆ្នាំ២០០៨ មុនស៊ុតឲ្យ Real Madrid នៅឆ្នាំ២០១៦, ២០១៧។ ចំណែកឯ Messi ស៊ុតឲ្យ Barcelona នៅឆ្នាំ២០០៩, ២០១១ និង២០១៥៕
ប្រភពបន្តពី ៖ Sportrefresh


0 Comments