Klopp, Though leading six points clear of the top of the table, still has a long way to go

Klopp, Though leading six points clear of the top of the table, still has a long way to go

Klopp ​​ថា​​​​ទោះ​បី​នាំ​មុខ​គេ​ដាច់​៦​ពិន្ទុ​ លើ​កំពូល​តារាង​ តែ​​​ផ្លូវ​នៅ​វែង​ឆ្ងាយ


Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានលើកឡើងថា ទោះបីពេលនេះក្រុមហង្សក្រហម បាននាំមុខគេដាច់៦ពិន្ទុ ឈរលើកំពូលតារាង Premier League ក៏ដោយ ប៉ុន្តែវាគ្មានន័យអ្វីទាំងអស់ ព្រោះផ្លូវនៅវែងឆ្ងាយទៀត ដូច្នេះអ្វីដែលសំខាន់គឺត្រូវតែរក្សាទម្រង់លេងបែបនេះ រហូតដល់ចប់រដូវកាល។


Liverpool បានបំបាក់ក្រុម Newcastle United ៤-០ នៅកីឡដ្ឋាន Anfield កាលពីយប់មិញ ខណៈដែលក្រុមគូប្រជែងធំមួយ Manchester City ភ្លាត់ចាញ់ Leicester City ២-១ ដែលធ្វើឲ្យក្រុមលោក Pep Guardiola ធ្លាក់ទៅឈរលេខ៣ បន្ទាប់ពី Tottenham Hotspur លត់ Bournemouth ៥-០។


ក្រោយចប់ការប្រកួត Klopp បាននិយាយថា៖ “នេះគ្មានន័យអ្វីទាំងអស់។ យើងនឹងប៉ះ Arsenal និង Man City នៅប្រកួតបន្ទាប់។ ជារឿងល្អដែលយើងមាន៦ពិន្ទុលើក្រុមផ្សេងៗ ប៉ុន្តែអ្វីដែលសំខាន់គឺយើងចង់ធ្វើឲ្យបានល្អបែបនេះរហូត។ ឥឡូវពាក់កណ្តាលរដូវកាល បានបញ្ចប់ហើយ។ យើងចង់បង្កើតប្រវត្តិសាស្ត្រខ្លួនយើងមួយ។ ស្ថិតិយើងពេលនេះល្អណាស់ ប៉ុន្តែយើងនៅ ១៩ប្រកួតទៀត”៕

ប្រភពបន្តពី​​ ៖ Sportrefresh

Post a Comment

0 Comments