Liverpool ត្រៀមប្រជែងជាមួយ Barca ចង់ទិញខ្សែប្រយុទ្ធ Top Scorer នៅ Bundesliga
ក្លឹបហង្សក្រហម Liverpool កំពុងត្រៀមខ្លួនប្រជែងជាមួយក្លឹបយក្សអេស្ប៉ាញ FC Barcelona ក្នុងការតាមទិញយកខ្សែប្រយុទ្ធ Luka Jovic របស់ក្លឹប Eintracht Frankfurt ដែលបច្ចុប្បន្ន ជាខ្សែប្រយុទ្ធស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេ (Top Scorer) នៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga។
Jovic ស៊ុតចូលទី ៩គ្រាប់ ត្រឹមតែចូលលេងជម្រើសដំបូង ៦ប្រកួត នៅ Bundesliga រដូវកាលនេះ និងមានមធ្យមភាគស៊ុតចូលទី រៀងរាល់១ម៉ោងម្តង។ បើតាមសារព័ត៌មាន Bild បានឲ្យដឹងថា អ្នកចាត់ការ Jurgen Klopp ចង់បានខ្សែប្រយុទ្ធរូបនេះយ៉ាងខ្លាំង នៅខែមករាខាងមុខនេះ។
Frankfurt បានខ្ចីជើងកីឡាករវ័យ២០ឆ្នាំ Jovic មកពីក្លឹបព័រទុយហ្គាល់ Benfica និងធ្វើឲ្យក្លឹបធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់ទម្រង់លេងកីឡាករវ័យក្មេងរូបនេះ។ Klopp ចង់បាន Jovic ដើម្បីដោះស្រាយបញ្ហាខ្សែប្រយុទ្ធ បន្ទាប់ពីអនាគតរបស់ Daniel Sturridge និង Divock Origi ស្ថិតក្នុងភាពស្រពិចស្រពិលមិនច្បាស់លាស់៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments