Liverpool ត្រៀមទិញតារាឆ្នើមក្រុម Barcelona តម្លៃបំបែកកំណត់ត្រា
អ្នកចាត់ការ Jurgen Klopp របស់ក្លឹប Liverpool គ្រោងទិញយកខ្សែបម្រើប្រយុទ្ធវ័យក្មេង Ousmane Dembele ពីក្លឹប FC Barcelona នៅខែមករាខាងមុខនេះ ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹបប្រមាណ ៨៥លានផោន។
Klopp ចង់បានខ្សែបម្រើស្លាបជម្រើសជាតិបារាំង វ័យ២១ឆ្នាំ ដើម្បីជួយ Liverpool ប្រជែងយកពាន Premier League រដូវកាលនេះ ខណៈដែលពួកគេកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ និងប្រដេញពិន្ទុគ្នាជាមួយ Manchester City និង Chelsea។
កំណត់ត្រាថ្លៃបំផុតរបស់ Liverpool បច្ចុប្បន្ន គឺខ្សែការពារ Virgil van Dijk ដែលទិញពី Southmpton ប្រមាណ៧៥លានផោន។ ដូច្នេះបើសិនជាពួកគេទិញ Dembele តម្លៃ៨៥លានផោន នោះនឹងក្លាយជាកីឡាករ Liverpool ថ្លៃជាងគេបំផុត។ Dembele ពុំសូវជាប់ជម្រើសដំបូងញឹកញាប់ទេ ក្រោមការដឹកនាំរបស់លោក Ernesto Valverde នៅរដូវកាលនេះ ខណៈដែលកាលចុងសប្តាហ៍នេះ រូបគេក៏គ្មានឈ្មោះចូលលេងផងដែរ ពេលប៉ះ Real Betis៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments