Liverpool អាចចាប់ឆ្នោតប៉ះ Real Madrid, Barcelona ឬ Juventus នៅវគ្គ១៦ក្រុម
ក្រុមជើងឯករងហង្សក្រហម Liverpool បានឡើងទៅវគ្គ១៦ក្រុម UEFA Champions League បន្ទាប់ពីឈ្នះ Napoli នៅប្រកួតចុងក្រោយក្នុងពូល C ដោយលទ្ធផល ១-០ នាកីឡដ្ឋាន Anfield កាលពីយប់មិញ។គ្រាប់បាល់របស់ Mohamed Salah នៅតង់ទី១ កាលពីយប់មិញ មានន័យថា Liverpool បានបញ្ចប់ចំណាត់ថ្នាក់បានលេខ២ ក្នុងពូល C ខណៈដែល Paris Saint-Germain ឈរលេខ១។ ចំណាត់ថ្នាក់លេខ២ នេះ ធ្វើឲ្យ Liverpool នឹងត្រូវចាប់ឆ្នោតប៉ះក្រុមកំពូលតារាងផ្សេងៗ លើកលែងតែក្រុមអង់គ្លេសដូចគ្នា (វគ្គ១៦ក្រុម ជៀសវាងក្រុមមកពីប្រទេសតែមួយ)។
បើតាម Echo បានឲ្យដឹងថា Liverpool អាចនឹងចាប់ឆ្នោតប៉ះក្រុមខ្លាំងៗដូចជា Barcelona, Bayern Munich, Real Madrid, Juventus ហើយក្រៅពីនោះក៏អាចប៉ះ Borussia Dortmund, FC Porto, Ajax, Lyon ឬ AS Roma ផងដែរ។ ការចាប់ឆ្នោត នឹងធ្វើឡើងនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments