បុរសម្នាក់ ស្នើក្លឹប Man Utd ឲ្យទាក់ទង Klopp ធ្វើជាអ្នកចាត់ការថ្មី
Graham Roberts អតីតកីឡាករជម្រើសជាតិអង់គ្លេស បានផ្តល់ដំបូន្មានឲ្យក្លឹប Manchester United គួរទាក់ទងលោក Jurgen Klopp របស់ក្លឹប Liverpool ឲ្យធ្វើជាអ្នកចាត់ការក្រុមថ្មីក្រុមបិសាចក្រហម នាពេលអនាគតឆាប់ៗនេះ ហើយមិនគួរចង់បានលោក Mauricio Pochettino របស់ក្លឹប Tottenham Hotspur នោះទេ។
ចាប់តាំងពី Jose Mourinho ចាកចេញពី Old Trafford សប្តាហ៍មុន បុរសសញ្ជាតិអាហ្សង់ទីន Pochettino តែងតែល្បីឈ្មោះជាងគេរឿងជាប់ពាក់ព័ន្ធនឹងឡើងដឹកនាំក្រុម Man Utd។ យ៉ាងណាក្តី អ្នកចាត់ការក្រុម Spurs រូបនេះ បានចេញបដិសេធហើយថា លោកមិនទាន់ចាប់អារម្មណ៍ការងារណាផ្សេងនោះទេ ពោលគឺកំពុងតែផ្តោតអារម្មណ៍ជួយ Spurs ប្រជែងយកពាន Premier League រដូវកាលនេះសិន។
Jamie Carragher អ្នកវិភាគកីឡានៅ Sky Sports បានលើកឡើងថា Pochettino គួរតែព្រមធ្វើអ្នកចាត់ការថ្មីក្រុម Man Utd ប៉ុន្តែត្រូវបានលោក Roberts ឆ្លើយតបតាម Tweets ថា៖ “ហេតុអ្វីមិនបង្វែគោលដៅទៅ Jurgen Klopp? គាត់ស័ក្តសមបំផុតសម្រាប់ក្រុម Man Utd”៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments