Messi ជាប់ឈ្មោះជាកំពូលអ្នកស៊ុតហ្វ្រីកឃីក រយៈពេល៥ឆ្នាំចុងក្រោយ
Lionel Messi តារាឆ្នើមក្រុម FC Barcelona បានជាប់ឈ្មោះជាកំពូលកីឡាករ ដែលស៊ុតបាល់ហ្វ្រីឃីកបានច្រើនជាងគេបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ រហូតដល់ទៅ ១៩គ្រាប់។
ម្ចាស់ពាន Ballon d’Or ៥សម័យកាល ដែលល្បីខាងអូសបាល់ញាក់ជាប់នឹងជើង ក៏មានជំនាញពិសេសខាងស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យផងដែរ រយៈពេល៥ឆ្នាំចុងក្រោយនេះ។ កីឡាករជម្រើសជាតិអាហ្សង់ទីន ក៏ទើបស៊ុតហ្វ្រីឃីកចូល Espanyol ២គ្រាប់ កាលសប្តាហ៍ផងដែរ ហើយបើតាម Goal បានឲ្យដឹងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ Messi ស៊ុតហ្វ្រីឃីកសរុបបានដល់ទៅ ១៩គ្រាប់ លើសដាច់កីឡាករផ្សេងៗទាំងអស់។
ចំណែកឯ Cristiano Ronaldo ដែលទើបផ្ទេរទៅ Juventus ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយស៊ុតហ្វ្រីឃីកបាន ៧គ្រាប់ រយៈពេល៥ឆ្នាំ ខណៈដែលមិត្តរួមក្រុមបច្ចុប្បន្នរបស់គេខ្សែបម្រើ Miralem Pjanic ស្ថិតនៅលេខ២ ស៊ុតបាន ១២គ្រាប់៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments