Napoli បដិសេធតម្លៃ ១២០លានដុល្លារ ដែល Man Utd ចង់ទិញ Koulibaly
ក្លឹបអ៊ីតាលី Napoli បានបដិសេធសំណើដេញថ្លៃប្រមាណ ៩៥លានផោន (១២០លានដុល្លារ) របស់ក្លឹប Manchester United ក្នុងគោលបំណងចង់ទិញយកខ្សែការពារឆ្នើម Kalidou Koulibaly កាលដើមរដូវកាលនេះ។ នេះបើតាមម្ចាស់ក្លឹប Napoli បង្ហើបឲ្យដឹង។
Koulibaly បានក្លាយជាកំពូលខ្សែការពារម្នាក់នៅអឺរ៉ុប បន្ទាប់ពីតែងជួយឲ្យ Napoli ឈរនៅលំដាប់ក្រុមកំពូលទាំង៣ (Top 3) នៅ Serie A។ កីឡាករវ័យ២៧ឆ្នាំ ត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ ហើយក្នុងនោះ ក៏មាន Man Utd ផងដែរ។ អ្នកចាត់ការ Jose Mourinho ចង់បានកីឡាករជម្រើសជាតិសេនីហ្គាល់រូបនេះ ដើម្បីជួយក្រុម ប៉ុន្តែមិនអាចទិញបាន ដូច្នេះនេះក៏អាចជាមូលហេតុមួយ ដែលធ្វើឲ្យលោកដឹកនាំក្រុមពុំសូវបានល្អ និងធ្វើឲ្យលោកអស់តំណែង កាលពីថ្ងៃអង្គារម្សិលមិញផងដែរ។
លោក Aurelio De Laurentiis បានប្រាប់ដល់ Corriere del Mezzogiorno ថា៖ “Mourinho ចង់បានគាត់។ យើងបានបដិសេធតម្លៃ ៩៥លានផោន ប៉ុន្តែឥឡូវនេះទោះបីឲ្យតម្លៃប៉ុន្មាន ក៏យើងមិនលក់នោះដែរ”៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments