Solskjaer ជឿថា Pogba ពីមុន ត្រឡប់មកវិញហើយ
Ole Gunnar Solskjær ជឿថាខ្សែបម្រើ Paul Pogba បានបង្ហាញទម្រង់លេងដល់កំពូលវិញហើយ បន្ទាប់ពីកីឡាករតម្លៃ ៨៩លានផោនរូបនេះ បានជួបស្ថានភាពដ៏លំបាក ក្រោមការដឹកនាំរបស់អ្នកចាត់ការចាស់ Jose Mourinho។
អ្នកចាត់ការបណ្តោះអាសន្ន សញ្ជាតិន័រវេសរូបនេះ បានដាក់ Pogba ឲ្យលេងជម្រើសដំបូង២ប្រកួតជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោក ខណៈដែលយប់មិញ កីឡាករជម្រើសជាតិបារាំងរូបនេះ ស៊ុតបាន២គ្រាប់ ជួយឲ្យ Man Utd ឈ្នះ Huddersfield ៣-១ បន្តសង្ឃឹមប្រជែងតំណែងកំពូលទាំង៤ នៅ Premier League។
ក្រោយចប់ប្រកួត អ្នកចាត់ការ Solskjær បាននិយាយថា៖ “ខ្ញុំបានស្គាល់ Paul (Pogba) តាំងពីគាត់នៅក្រុមយុវជន។ គាត់តែងតែញញឹមបិទមាត់មិនជិត ជាពិសេសពេលគាត់ស៊ុតបាន២គ្រាប់។ នៅពេលអ្នកលេងឲ្យ Man Utd អ្នកត្រូវតែសប្បាយចិត្ត។ នោះជារឿងសំខាន់ណាស់។ Paul ស្រលាញ់ Man Utd ហើយគាត់ដឹងថាមានន័យប៉ុណ្ណា ពេលបានលេងឲ្យ Man Utd”៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments