Salah ស៊ុតចូលក្រុមទី២០ នៅ EPL តែនៅ២ក្រុមដែលមិនទាន់ស៊ុតចូល
ក្រុមហង្សក្រហម Liverpool បានបន្តភាពខ្លាំង ដោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ Wolves ២-០ ទៀត កាលពីយប់មិញ ដែលធ្វើឲ្យពួកគេឈរកំពូលតារាង Premier League នៅបុណ្យណូអែលនេះ និង ជាក្រុមតែមួយគត់ ដែលលេង១៨ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់នៅលីគកំពូលអង់គ្លេស រដូវកាលនេះ។
២គ្រាប់របស់ Liverpool យប់មិញ រកបានដោយខ្សែប្រយុទ្ធឆ្នើម Mohamed Salah នាទី១៨ និងខ្សែការពារ Virgil van Dijk នៅនាទី៦៨ បន្ទាប់ពី Salah បញ្ជូនបាល់ឲ្យ។ លទ្ធផលនេះ បានធ្វើឲ្យ Salah ជាប់ជា Man of the Match។ កីឡាករជម្រើសជាតិអេហ្ស៊ីប ស៊ុតចូលក្រុមចំនួន២០ហើយ តាំងពីចាប់ផ្តើមជាមួយ Liverpool រដូវកាលមុនមក ក្នុងចំណោម ២២ក្រុម ដែលរូបគេធ្លាប់លេងប៉ះ ប៉ុន្តែនៅ២ក្រុម ដែលរូបគេមិនទាន់ស៊ុតចូល គឺក្រុមបិសាចក្រហម Manchester United និងក្រុមក្ងានស Swansea City។
Liverpool នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Newcastle United ជាបន្តនៅថ្ងៃទី២៦ ខែធ្នូខាងមុខនេះ មុនពេលប៉ះកាំភ្លើងធំ Arsenal នៅថ្ងៃទី២៩ ខែធ្នូ និងប៉ះមេឃខៀវ Manchester City នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩៕
ប្រភពបន្តពី ៖ Sportrefresh



0 Comments