Solskjaer says his style is an endless fight

Solskjaer says his style is an endless fight

Solskjaer ​​បញ្ជាក់​ថា​ ទម្រង់​លេង​របស់​លោក គឺ​ប្រយុទ្ធ​លុះ​ក្ស័យ


Ole Gunnar Solskjaer អ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ក្រុម Manchester United បានបញ្ជាក់ថា ទម្រង់លេងរបស់លោក គឺតែងតែប្រយុទ្ធមិនរាថយនោះទេ ហើយទម្រង់លេងរបៀបនេះ ជាអ្វីដែលក្រុមបិសាចក្រហម តែងមានជានិច្ចពីអតីតកាល ព្រោះមិនចង់ឲ្យក្រុមណាមួយ មានប្រៀបជាងនោះទេ។


Solskjaer បានឡើងដឹកនាំ Man Utd បណ្តោះអាសន្ន កាលសប្តាហ៍មុន ដើម្បីជំនួសតំណែង Jose Mourinho។ អ្នកចាត់ការសញ្ជាតិន័រវេស វ័យ៤៥ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ Man Utd ពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រកួតដំបូងរបស់លោក ក្រុមបិសាចក្រហម បានយកឈ្នះលើ Cardiff City ដល់ទៅ ៥-១ កាលចុងសប្តាហ៍កន្លងទៅ។


មុនការប្រកួតនៅ Old Trafford ទល់នឹង Huddersfield នៅយប់នេះ Solskjaer បាននិយាយថា៖ “យុទ្ធសាស្ត្រទម្រង់ប្រយុទ្ធ ជាជញ្ជាំងរបស់ក្លឹប Man Utd ជាប្រពៃណីទំនៀមទម្លាប់របស់ក្រុម Man Utd។ វាជាប្រវត្តិសាស្ត្រ ហើយនេះជាអ្វីដែលយើងចង់លេងរបៀបនេះ។ នៅពេលយើងស៊ុតបាន១គ្រាប់ យើងតែងតែចង់បាន២គ្រាប់ ហើយពេលយើងបាន២គ្រាប់ គឺតែងចង់បាន៣គ្រាប់បន្តទៀត។ នេះជាធម្មជាតិរបស់ក្រុម Man Utd គឺតែងតែប្រយុទ្ធជានិច្ច”៕

ប្រភពបន្តពី​​ ៖ Sportrefresh

Post a Comment

0 Comments