Marcus Rashford បដិសេធ Real Madrid ដោយបន្តស្នាក់នៅ Man United
ក្រោយ អ្នកចាត់ការ Ole Gunnar Solskjaer មកដល់ទឹកដី Old Trafford ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បដិសេធសំណើ របស់ ស្ដេចស Real Madrid ដើម្បីស្នាក់នៅក្លិប Man United ។
កាលខែ វិច្ឆិកា SunSport បានបង្ហើបថា ក្លិបយក្ស Real Madrid ចង់នាំខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស រូបនេះទៅ ប្រទេសអេស្ប៉ាញ។
កាលខែ វិច្ឆិកា SunSport បានបង្ហើបថា ក្លិបយក្ស Real Madrid ចង់នាំខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស រូបនេះទៅ ប្រទេសអេស្ប៉ាញ។
Real បានបញ្ជូនតំណាង និង តាមដានខ្សែប្រយុទ្ធខាងលើដើម្បីនាំទៅទឹកដី Bernabeu នារដូវក្ដៅខាងមុខនេះ។ យ៉ាងណាក្ដី Rashford បានបង្ហើបថា គេមិនចង់ចាកចេញពី Man United នោះទេ ទោះជាមានបញ្ហាខ្លះជាអតីតអ្នកចាត់ការ Jose Mourinho ក្ដី។
ក្រោមការបង្វឹករបស់ Ole Gunnar Solskjaer ខ្សែប្រយុទ្ធវ័យ២១ ឆ្នាំរូបនេះបានប្ដូរចិត្តមិនចង់ទៅណាឡើយ។ Rashford កំពុងឡើងជើងខ្លាំងប៉ុន្មានប្រកួតចុងក្រោយនេះដោយ ស៊ុតផង និង Assist ផង។ ក្នុង ៣ លើកចុងក្រោយនេះ គេរកបាន ២ គ្រាប់ឲ្យ បិសាចក្រហម៕
ប្រភពបន្តពី ៖ Sportrefresh
0 Comments