Ole Gunnar Solskjaer is a temporary Man United manager at the end of the season

Ole Gunnar Solskjaer ជា​អ្នក​ចាត់​ការ​ Man United បណ្ដោះ​អាសន្ន​ដល់​ចប់​រដូវ​កាល

ក្លិប Manchester United តែងតាំងអតីតវីរបុរសរបស់ខ្លួន Ole Gunnar Solskjaer ជាអ្នកចាត់ការបណ្ដោះអាសន្នរហូតដល់ ដំណាច់រដូវកាលនេះទម្រាំរកអ្នកចាត់ការថ្មីមកជំនួសបាន ស្របពេលអតីតជំនួយការ Sir Alex លោក  Mike Phelan ក្លាយជាគ្រូជំនួយរបស់ Ole Gunnar ដែរ។


Solskjaer ដែលមានវ័យ ៤៥ ឆ្នាំ បានត្រលប់មកវិញក្រោយបែក ៨ ឆ្នាំ ហើយត្រូវដឹកនាំក្រុមជួបអតីតក្រុមធ្លាប់បង្វឹក  Cardiff នាថ្ងៃសៅរ៍នេះ។  ចំណែក Michael Carrick និង Kieran McKenna នៅតែជាគ្រូជំនួយដដែល។
Solskjaer ថ្លែងថា Manchester United ជាបេះដូចងរបស់ខ្ញុំ។ ខ្ញុំលេងដល់ចំណុចកំពូលនៅទីនេះ។ ខ្ញុំរីករាយណាស់ដែលបានត្រលប់មកធ្វើការនៅទីនេះវិញ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយកីឡាករ និង ក្រុមមានទេពកោសល្យ។
ចំណែក លោក Ed Woodward ក៏បានបង្ហើបដែរថា Ole ជាវីរបុរសដែលមានបទពិសោធន៍នៅទីនេះទាំងលើទីលាន និង បង្វឹក។ ប្រវត្តិរបស់គេនៅ  Manchester United គឺ ស្គាល់ទុក្ខធុរៈច្បាស់ណាស់ ហើយ រីករាយដែលលោក Mike Phelan មកវិញដែរ។

Solskjaer ចូលរួម United  ពី Molde ត្រឹម ១,៥ លានផោន នៅឆ្នាំ ១៩៩៦ និងបង្ហាញខ្លួនបាន ៣៦៦ លើក ដោយស៊ុតបាន ១២៦ គ្រាប់។ គេឈ្នះពាន Premier League ៦ ដង និង FA Cup ២ដង , Champions League ម្ដង និង  Intercontinental Cup ម្ដង។
អតីតខ្សែប្រយុទ្ធរូបនេះបញ្ចប់អាជីពនៅឆ្នាំ ២០០៧ តែចូលរួមបិសាចក្រហមក្នុងនាមក្រុមការងារគ្រូបង្វឹក និង គ្រប់គ្រងក្រុមបម្រុងបាន ២ ឆ្នាំ មុនចាកចេញទៅបង្វឹក  Molde នៅឆ្នាំ ២០១០។
Solskjaer ជួយ Molde ឈ្នះលីគកំពូល ន័រវេស ឆ្នាំ ២០១១ និង ២០១២ មុនពេលទៅដឹកនាំ  Cardiff ឆ្នាំ ២០១៤។ យ៉ាងណាក្ដី Cardiff  ត្រូវកាត់ចេញពី Premier League ហើយ Solskjaer ត្រូវបញ្ចប់កិច្ចសន្យា ក្រោយដឹកនាំបាន ៨ ខែ៕
ប្រភពបន្តពី​​ ៖ Sportrefresh



Post a Comment

1 Comments